
៥ វិធីជួយរម្ងាប់អារម្មណ៍ ពេលមិត្តឆក់យកសង្សារទៅបាត់
តើអ្នកធ្លាប់ជួបរឿងបែបហ្នឹងទេ? គ្មានអ្នកណាឆ្ងាយទេ គឺអ្នកនៅជិតខ្លួនដែលអ្នកហៅថាមិត្តៗហ្នឹងឯង។ ប្រុសពេញដីស្រីពេញនគរ ម្ដេចក៏ចាំបាច់មក លួចរបស់ដែលមានម្ចាស់ហើយទៅវិញ? ហេតុផលទាំងនោះ គឺស្មុគស្មាញណាស់ ព្រោះបើមនុស្សមិនទៅផ្លូវក៏មិនមក ទះដៃម្ខាងក៏មិនលឺដែរ ម៉្លោះហើយ បើមានជួបហេតុការណ៍បែបនេះ អ្នកគូររៀនធ្វើចិត្តឲ្យត្រជាក់ ដូចខាងក្រោមនេះ ៖១. មិនដើរនិយាយដើមស្រីដែលលួចសង្សារអ្នកទៅប្រាប់គេឯង ទោយ៉ាងណាក្តី កុំនិយាយល្អជាង បើអ្នកកាន់តែនិយាយ វានឹងធ្វើឲ្យភ្លើងនៅក្នុងចិត្ត កាន់តែឆេះរោលរាលក្តៅឡើង ហើយបើអ្នកចង់បន្ទោស ក៍គួរតែបន្ទោសសង្សារអ្នកដែរ ព្រោះគេជាអ្នករើសផ្លូវចាកចេញពីអ្នកដូចគ្នា។ ២. មិនហៅគ្នីគ្នាមកតទល់ អ្នកមិនចាំបាច់ ហៅមិត្តផ្សេងទៀត មករករឿងជេរស្តី នាំឲ្យខូចតម្លៃខ្លួនឯងនោះទេ។ ទង្វើបុគ្គលណាអ្នកសាង គេគង់នឹងទទួលផលនិងបាបកម្មនោះ ទៅថ្ងៃមុខដោយខ្លួនឯង។៣. មិនរកវិធីបញ្ឈឺពេលឃើញគេទាំងពីរដើរជាមួយគ្នា បញ្ឈឺគេធ្វើអ្វី? […]