សិល្បៈកម្សាន្ត

ស្អប់ប្រពន្ធច្រើនឆ្នាំសុំលែងលះតែនាងមិនព្រម ចុងក្រោយដឹងការពិតប្តីស្លុតចិត្តយំស្តាយក្រោយទង្វើរខ្លួន

គូស្វាមីភរិយាមួយគូបាននាំគ្នាធ្វើលិខិតលែងលះតែបន្ទាប់ពីស្វាមីចុះហត្ថលេខារួចរាល់ខាងភរិយាបែរយកលិខិតនោះមក ហែកចោលរួចប្រាប់ថា « លោកជំពាក់លុយខ្ញុំ២ម៉ឺនដុល្លារ ត្រូវរកសងខ្ញុំឲ្យអស់សិនទើបខ្ញុំព្រមលែងលះ » ។ ខាងប្ដីហាក់ភ្ញាក់ផ្អើលខ្លាំង និងឆ្ងល់ថា ហេតុអ្វីប្រពន្ធខ្លួនធ្វើបែបនេះទាំងដែលព្រមព្រៀងគ្នារួចស្រេចអស់ហើយ ហើយទ្រព្យសម្បត្តិផ្ទះសម្បែងទៀតសោតក៏ខ្លួនបានប្រគល់ឲ្យនាងគ្មានសល់ ។ ពេលត្រលប់ទៅដល់ផ្ទះប្រពន្ធបានយកក្រដាសមកសរសេរកិច្ចសន្យាថា ពួកគេនឹងមិនលែងលះគ្នាដាច់ខាតរហូតដល់ភាគីខាងប្រុសរកលុយសងបំណុលនេះអស់ ។ ប្ដីឃើញដូច្នេះក៏ត្រូវស៊ីញេយល់ព្រមទាំងទើសទាល់ ។ គេបាននិយាយទាំងកំហឹងឆេះឆួលដាក់ភរិយាថា «មិនអីទេ ខ្ញុំនឹងរកលុយមកសងវិញទាល់តែអស់» ។ ភរិយាក៏តបវិញថា «អ្នកដែលមានបំណុល បើមិនសងទេនឹងជាប់ជំពាក់កម្មពៀរគ្នាដល់ជាតិក្រោយ» ។ បុរសជាស្វាមីមិនមែនកើតមកក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភអ្វីឡើយគ្រប់យ៉ាងដែលគេរកបានគឺសុទ្ធតែជាកម្លាំង ញើសឈាមខ្លួនឯង ។ គេធ្លាប់ខ្ចីលុយប្រពន្ធ និងមិត្តភក្តិផ្សេងៗទៀតមកបណ្ដាក់ទុនធ្វើរោងចក្រ ប៉ុន្តែលុះដល់ពេល រោងចក្រដំណើរការប្រសើរហើយក៏មានហេតុការណ៍ភ្លើងឆេះ ។ ដោយមិនចង់ឲ្យប្រពន្ធខ្លួនបន្តរស់នៅលំបាកលំបិនជាមួយខ្លួនទៀតគេក៏សុំលែងលះតែចុងក្រោយនាងក៏មិនព្រមដោយហេតុផលខាងលើ ។ […]

ព័ត៌មានជាតិ

ធ្ងន់កបាត់! មេធាវីស្ម័គ្រចិត្ត សម្តេចតេជោហ៊ុនសែន សរសេរពាក្យបណ្តឹងជូនដល់ក្រុមគ្រួសារសព​កញ្ញា ឌុំ ដារី​ ដែលត្រូវរថយន្តRange Rover ស្លាកលេខ 7777 បុកស្លាប់ រកយុត្តិធម៌ជូនសព..

រាជធានីភ្នំពេញ៖ រឿងរ៉ាវប្អូនស្រី ឌុំ ដារី ដែលត្រូវរថយន្តRange Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាសនោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់របស់លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក។ យ៉ាងណាក៏ដោយ បើតាមលោក សែម គន្ធា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ ទៅបុកនិស្សិតរងគ្រោះបណ្ដាល​ឲ្យស្លាប់នោះឡើយ […]