Uncategorized

មុននេះបន្តិចលោក ផែង វណ្ណះ នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ ជូនជំនួសជនបង្ករ

ម្សិលមិញនេះគួរឲ្យស្ដាយជាទីបំផុតនិស្សិតឆ្នាំទី៤ ឈ្មោះ ឌុំ រីដា មានស្រុកកំណើតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានស្លាប់បាត់បង់ជីវិតដោយសារឡានម៉ាកRang Rover មានស្លាកលេខ 2AF-7777។ជាមួយគ្នានេះដែរ គ្រួសាររបស់ជនរងគ្រោះបានទទួលថវិការ $5000 របស់ជនបង្ក មកចូលបុណ្យសពប្អូនស្រីខណះមិនទាន់ឃើញបង្ហាញខ្លួននៅឡើយ។ យោងតាមគណនីរបស់លោក លោកផែង វណ្ណៈ បានបង្ហោះសារថា “នៅវេលាម៉ោង​ ១២និង០០​ នាទី​ ថ្ងៃទី​ ២៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ ខ្ញុំ​បាទ​តំណាងអោយ​ម្ចាស់​រថយន្ត​លេខ​ 2AF-7777 ភ្នំពេញ​ បាន​នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ អាមេរិក​ ទៅចូលបុណ្យសពក្មួយស្រី​ […]

บทความ

ពងស្វាសរបស់ខ្ញុំម្ខាងតូច និងម្ខាងទៀតធំ តើខ្ញុំត្រូវធ្វើដូចម្តេដដើម្បីឱ្យបានស្មើគ្នា?

ការមានពងស្វាសម្ខាងតូច ហើយម្ខាងទៀតធំមិនមែនជាបញ្ហានោះទេ ពីព្រោះជាទូទៅពងស្វាសទាំងសងខាងមិនមានទំហំស្មើគ្នា ឬរូបរាងដូចគ្នារហូតនោះទេ។ ជាទូទៅមានម្ខាងតូចជាងម្ខាងទៀតបន្តិច។ មានមតិមួយចំនួនបានលើកឡើងថា វាមិនមានអ្វីប្លែកនោះទេចំពោះការមានពងស្វាសដែលមានទំហំមិនស្មើគ្នា ដូចនេះវាសាកសមជាមួយនឹងគ្នា។ ប្រសិនបើពងស្វាសទាំង២ប៉ុនគ្នា ហើយនៅគម្លាតស្មើគ្នា នោះវានឹងត្រូវការកន្លែងធំ ហើយប្រហែលមនុស្សមួយចំនួនមិនអារម្មណ៍មានផាសុកភាពនោះទេ។ ប្រហែលនេះជាកត្តាធម្មជាតិដែលបង្កើតមានគោលការណ៍មួយចំនួនដើម្បីធ្វើ​​ឱ្យជីវិតមនុស្សរស់នៅកាន់តែប្រសើរ។ ប្រសិនបើអ្នកពិនិត្យមើលប្រដាប់បន្តពូជរបស់អ្នក អ្នកនឹងឃើញថានៅរដូវក្តៅ ពងស្វាសនៅគម្លាតឆ្ងាយពីខ្លួនរបស់អ្នកជាងនៅរដូវត្រជាក់។ នេះដោយសារតែពងស្វាសត្រូវការសីតុណ្ហភាពជាក់លាក់មួយ ​មិនក្តៅខ្លាំង ហើយក៏មិនត្រជាក់ខ្លាំងនោះដែរ​ ដើម្បីឱ្យមេជីវិតឈ្មោលមានសុខភាពល្អ។ នៅពេលដែលវាក្តៅ វានៅត្រូវវាចុះមកក្រោមបន្តិចដើម្បីឱ្យឆ្ងាយពីខ្លួនរបស់អ្នក គឺដើម្បីរក្សាកំដៅកុំឱ្យក្តៅខ្លាំង និងពេលរដូវត្រជាក់វារត់ទៅជិតខ្លួនរបស់អ្នកវិញដើម្បីទទួលបានកំដៅ។ ការសម្របខ្លួនទៅតាមសីតុណ្ហភាពនេះពិតជាសំខាន់ណាស់សម្រាប់ការផលិតមេជីវិតឈ្មោល ហើយនេះជាមូលហេតុមួយដែលមនុស្សប្រុសមិនគួរស្លៀកខោក្នុងដែលរឹបខ្លាំង​ ឬខោខៅប៊យដែលរឹបពេកយូរពេកនោះទេ។ ដូចនេះវាជារឿងធម្មតានោះទេដែលមានពងស្វាសម្ខាងតូចជាងម្ខាងទៀត។ នេះមិនមែនដោយសារអ្នកមិនអាចធ្វើឱ្យវាស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាមិនចាំបាច់សម្រាប់អ្នកព្យាយាមធ្វើឱ្យវាស្មើគ្នា។ ទំហំ និងរូបរាងពងស្វាសរបស់អ្នកមិនប៉ះពាល់ដល់សុខភាព ឬសកម្មភាពផ្លូវភេទរបស់នោះអ្នកទេ។ ប្រភព៖អង្កការរ៉ាក់

บทความ

តើអ្នកដឹងទេថាទឹកអំពៅមានអត្ថប្រយោជន៏អ្វីខ្លះចំពោះសុខភាពរបស់យើងគ្រប់គ្នា…

ទឹកអំពៅជា ភេសជ្ជៈបែបធម្មជាតិមួយ ដែលរស់ជាតិរបស់វាផ្អែមឆ្ងាញ់ ហើយក៏ជាភេសជ្ជៈធម្មជាតិពេញនិយមផងដែរ។ មេឃក្ដៅខ្លាំង គ្រាន់តែផឹកវាមួយកែវ មិនត្រឹមតែបំបាត់ការស្រែកទឹកនោះទេ ថែមទាំងទទួលបាន ផលប្រយោជន៏ជាច្រើនថែមទៀតផង ដែលពួកយើងពុំបានដឹងពីមុនមក។ ទឹកអំពៅផ្ទុកទៅដោយសារធាតុ (សូដ្យូម ជាតិសរសៃ វីតាមីនB6 ផូរស្វ័រ កាល់ស្យូម ម៉ាញ៉េស្យូម ព្រមទាំងសារធាតុរ៉ែផងដែរ) សូមនែនាំប្រិយមិត្ដមកតាមដាន ផលប្រយោជន៏របស់ផ្សេងទៀត ដូចខាងក្រោម ៖ ១. ជាតិស្ករក្នុងទឹកអំពៅ ជួយផ្ដល់ថាមពលភ្លាមដល់រាង្គកាយ យើងទាំងមូល ហើយមិនបណ្ដាលអោយយើងធាត់នោះទេ។ ២. មនុស្សស្រីពេលមករដូវ បណ្ដាលអោយបាត់បង់ឈាមជាច្រើន ទឹកអំពៅជួយបំពេញជាតិទឹកយ៉ាងល្អសម្រាប់ស្រ្ដី។ ៣. ពេលមានបញ្ហាទល់លាមក វាជួយសំរួលដល់ប្រព័ន្ធរំលាយអាហារ ព្រោះវាមានសារធាតុ […]