
អគ្គិសនីកម្ពុជា កាត់បន្ថយការផ្គត់ផ្គង់ភ្លើង រយៈពេល ៧២ថ្ងៃនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
អគ្គិសនីកម្ពុជា បានប្រកាសកាត់បន្ថយការផ្គត់ផ្គង់ភ្លើងខ្លះ រយៈពេល ៧២ថ្ងៃដល់ចុងខែឧសភា ក្នុងពេលដែលកម្ពុជា កំពុងខ្វះថាមពលប្រើប្រាស់ក្នុងរដូវក្តៅនេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ EDC នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩នេះ។ EDC បញ្ជាក់ថា ខ្លួនបានទាក់ទងប្រទេសជិតខាងឱ្យជួយបង្កើនការផ្គត់ផ្គង់អគ្គិសនីបន្ថែមដល់កម្ពុជា។ ជាលទ្ធផល ប្រទេសថៃ បានជួយបង្កើនការផ្គត់ផ្គង់បន្ថែម ៨០មេហ្គាវាត់, ប្រទេសឡាវបន្ថែម ១០មេហ្គាវាត់ និងវៀតណាម បានជួយរក្សាការផ្គត់ផ្គង់ភ្លើងឱ្យនៅដដែល ទោះបីជាភាគខាងត្បូងវៀតណាម កំពុងជួបបញ្ហាខ្វះខាតអគ្គិសនីដូចគ្នាក៏ដោយ។ ទោះជាយ៉ាងនេះ ក៏កម្ពុជា នៅតែមានកង្វះថាមពលប្រមាណ ១៣% ដែលតម្រូវឱ្យ EDC ធ្វើការកាត់បន្ថយការផ្គត់ផ្គង់ខ្លះ រហូតរដូវវស្សាមកដល់។ EDC ពន្យល់ថា ការកាត់បន្ថយការផ្គត់ផ្គង់នេះ […]