សិល្បៈកម្សាន្ត

ខ្លួន​ជា​អ្នក​ក្រ តែ​ហ៊ាន​ស្រលាញ់​កូន​ស្រី​អ្នក​ធំ ចុង​ក្រោយ​បែរ​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

បើ​​​ទ្រ​ព្យ​​​សម្បត្តិ​​​សុទ្ធតែ​​​អាច​​​នាំ​​​មក​​​នូ​វ​​​សុភម​ង្គ​ល​​​ដល់​​​មនុស្ស ចុះ​​​ហេតុអ្វី​​​អ្នក​​​មាន​​​ចំនួន​​​នៅ​​​តែ​​​កើត​​​ទុក្ខ មាន​​​វិបត្តិ​​​អន្ទោល​​​តាម​​​ប្រាណ​? នេះ​​​ជា​​​រឿង​​​ពិត របស់​​​មិត្ត​​​ខ្ញុំ​​​ម្នាក់ ដែល​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​អ្នក​​​ក្រ តែ​​​បែរ​​​ជា​​​ហ៊ាន​​​ស្រលាញ់​​​គ្នា​​​ជាមួយ​​​កូន​​​ស្រី​​​អ្នក​​​ធំ រហូត​​​ដល់​​​ត្រូវ​​​គ្រួសារ​​​ខាង​​​ស្រី​​​ចាប់​​​ក្របួច​​​ខ្លួន​​​ប្រគល់​​​ឲ្យ​​​ប៉ូលិស​។ ប៉ុន្តែ​​​ចុង​​​ក្រោយ ដោយសារ​​​ក្ដី​​​ស្រលាញ់​​​ស្មោះ បូក​​​រួម​​​ទាំង​​​ចិត្ត​​​តស៊ូ​​​មិន​​​ចុះ​​​ចាញ់ បាន​​​បន្ទ​ន់​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​ព្រម​​​ទទួល​​​យក ហើយ​​​ប្ដូរ​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​គិត​​​ថា​​​តាម​​​ពិត​​​សុភម​ង្គ​ល​​​មិន​​​មែន​​​ស្ថិត​​​លើ​​​លុយ​​​តែ​​​ម្យ៉ាង​​​នោះ​​​ទេ​។​ មិត្ត​​​ខ្ញុំ​​​នោះ​​​ឈ្មោះ សំណាង ជា​​​អ្នក​​​ខេត្ត​​​ព្រៃវែង ហើយ​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​​ក្រ​ខ្សត់ មាន​​​ឪពុក​​​ជា​​​កសិករ​។ ដោយសារ​​​មាន​​​ជីវភាព​​​លំបាក សំណាង ព្យាយាម​​​រៀន​​​សូត្រ​​​ណាស់ ព្រោះ​​​គិត​​​ថា​​​អនាគត​​​ចង់​​​បាន​​​ជីវភាព​​​ដ៏​​​សម​​​ល្មម​​​មួយ ហើយ​​​ប្ដូរ​​​ការ​​​គិត​​​របស់​​​មនុស្ស​​​ភាគ​​​ច្រើន​​​ដែល​​​តែង​​​យល់​​​ថា កំណើត​​​អ្នក​​​ក្រ នៅ​​​តែ​​​ក្រ មិន​​​ងាយ​​​រួច​​​ផុត​​​ឡើយ​។ រូប​​​គេ​​​បាន​​​ព្យាយាម​​​រៀន​​​ចប់​​​ថ្នាក់​​​បាក់​​​ឌុប រួច​​​ក៏​​​វេច​​​បង្វេច​​​ឡើង​​​មក​​​ភ្នំពេញ ដើម្បី​​​សិក្សា​​​បន្ត​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​​ជំនាញ​​​វិស្វករ​។​ ​ដោយសារ​​​ជាប់​​​អាហារូបករណ៍ សំណាង មិន​​​ចាំ​​​បាច់​​​ចំណាយ​​​លើ​​​ថ្លៃ​​​បង់​​​សាលា​​​ឡើយ ប៉ុន្តែ​​​ត្រូវ​​​រក​​​លុយ​​​ផ្គ​ត់​​​ផ្គ​ង់​​​ឈ្នួល​​​បន្ទ​ប់​​​ជួល និង​​​ថ្លៃ​​​ហូប​​​ចុក​​​ប្រចាំ​​​ថ្ងៃ ត្បិត​​​អី​​​គ្រួសារ​​​ក៏​​​ពិបាក​​​ផ្ដល់​​​លុយ​​​ដែរ […]

Uncategorized

មហាសេដ្ឋី​​​ឆ្លើយ​​​តប​​​នារី​​​រូប​​​ស្រស់​​​ដែល​​​ចង់​​​បាន​​​ប្ដី​​​អ្នក​​​មាន អាន​​​ហើយ​​​ចុក​​​ឈាម

នារី​ម្នាក់​​​ដែល​​​មាន​​​សម្រស់​​​ស្អាត​​​បាត បាន​​​បង្ហោះ​​​សារ​​​មួយ​​​ដោយ​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​ប្ដី​​​អ្នក​​​មាន និង​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ​​​លើស​​​ពី ៥០​​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ​។ ប៉ុន្តែ​​​អ្នក​​​ជំនួញ និង​​​ជា​​​មហាសេដ្ឋី​​​មាន​​​ទ្រ​ព្យ​​​ម្នាក់​​​បាន​​​ឆ្លើយ​​​តប​​​សារ​​​របស់​​​នាង តាម​​​របៀប​​​អ្នក​​​វិនិយោគ អាន​​​ហើយ​​​ធ្វើ​​​ឲ្យ​​​នាង​​​ឈឺ​​​ចាប់​​​ខ្មាស​​​ខ្លួន​​​ឯង ព្រោះ​​​អត្ថ​ន័យ​​​នៅ​​​ក្នុង​​​សារ​​​នោះ​​​បាន​​​ប្រៀប​​​ធៀប​​​នាង​​​ទៅ​​​នឹង​​​ការ​​​ធ្វើ​​​ជំនួញ​​​ជាក់​​​ស្ដែង​​​តែ​​​ម្ដង​។ ខាង​​​ក្រោម​​​នេះ ជា​​​អត្ថ​ន័យ​​​សារ​​​ទាំង​​​ស្រុង ដែល​​​នាង​​​បាន​​​បង្ហោះ​​​ឡើង​៖ “​តើ​​​ខ្ញុំ​​​គួរ​​​ធ្វើ​​​បែប​​​ណា ទើប​​​អាច​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន​​​បាន​? ឆ្នាំ​​​នេះ ខ្ញុំ​​​អាយុ ២៥​​ឆ្នាំ​​​ហើយ​។ ខ្ញុំ​​​មាន​​​រូប​​​សម្បត្តិ​​​ស្រស់​​​ស្អាត ទាន់​​​ស​ម័​យ ហើយ​​​ក៏​​​ទាក់​​​ទាញ​​​ដែរ​។ ខ្ញុំ​​​ចង់​​​រៀប​​​ការ​​​ជាមួយ​​​អ្នក​​​មាន​​​ម្នាក់ ដែល​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ ៥០​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ ឬ​​​លើស​​​ពី​​​នេះ​។ អ្នក​​​ប្រហែល​​​ជា​​​លាន់​​​មាត់​​​ថា ខ្ញុំ​​​នេះ​​​ហួស​​​ហេតុ​​​ពេក តែ​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ​​​ត្រឹម ៥០​​ម៉ឺន​​​ដុល្លារ​​​ក្នុង​​​មួយ​​​ឆ្នាំ ចាត់​​​ទុក​​​ថា​​​អ្នក​​​មាន​​​ថ្នាក់​​​កណ្ដាល​​​ប៉ុណ្ណោះ​​​នៅ​​​ក្រុង​New York​។​ ត​ម្រូ​វ​​​ការ​​​ខ្ញុំ​​​មិន​​​ខ្ពស់​​​ពេក​​​ទេ​។ តើ​​​មាន​​​អ្នក​​​ណា ដែល​​​មាន​​​ចំណូល​​​ប្រចាំ​​​ឆ្នាំ ៥០​ម៉ឺន​​​ដុល្លារ​​​ទេ​។ តើ​​​អ្នក​​​ទាំង​​​អស់​​​នោះ​​​សុទ្ធតែ​​​រៀប​​​ការ​​​អស់​​​ហើយ​​​មែន​​​ទេ […]

Uncategorized

៥​ វិធី​ជួយ​រម្ងាប់​អារម្មណ៍ ពេល​មិត្ត​​​​ឆក់​យក​សង្សារ​​ទៅ​​បាត់

តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​ហ្នឹង​ទេ? ​គ្មាន​អ្នកណា​ឆ្ងាយ​ទេ គឺ​អ្នក​នៅ​ជិត​ខ្លួន​ដែល​អ្នក​ហៅ​​ថា​មិត្តៗ​ហ្នឹង​ឯង។ ប្រុស​ពេញ​ដី​ស្រី​​ពេញ​នគរ​ ម្ដេច​ក៏​ចាំបាច់​មក​ លួច​របស់​​​​ដែល​មាន​ម្ចាស់​ហើយ​ទៅ​វិញ? ហេតុផល​ទាំង​​នោះ គឺ​ស្មុគស្មា​ញ​ណាស់​ ព្រោះ​បើ​មនុស្ស​មិន​ទៅ​ផ្លូវ​ក៏​មិន​មក ទះ​ដៃ​ម្ខាង​ក៏​មិន​លឺ​ដែរ ម៉្លោះហើយ​ បើ​មាន​​ជួប​ហេតុការណ៍​បែបនេះ អ្នក​គូរ​រៀន​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ ដូច​ខាង​ក្រោម​នេះ ៖១. មិន​​ដើរ​និយាយ​​ដើម​ស្រី​​​ដែល​លួច​​សង្សារ​អ្នក​ទៅ​​ប្រាប់​គេ​ឯង ទោ​​​​​យ៉ាងណា​ក្តី កុំ​និយាយ​ល្អជាង បើ​អ្នក​កាន់​តែ​និយាយ វា​នឹង​ធ្វើ​ឲ្យ​ភ្លើង​នៅ​ក្នុង​ចិត្ត កាន់​តែ​ឆេះ​រោលរាល​ក្តៅ​ឡើង ហើយ​បើ​អ្នក​ចង់​បន្ទោស ក៍​គួរ​តែ​បន្ទោស​សង្សារ​អ្នក​ដែរ ព្រោះ​គេ​​ជា​អ្នក​រើស​ផ្លូវ​ចាក​ចេញ​ពី​អ្នក​ដូច​គ្នា។ ២. មិន​​ហៅ​គ្នី​គ្នា​មក​តទល់ អ្នក​មិន​ចាំបាច់ ហៅ​មិត្ត​ផ្សេង​ទៀត​ មក​រក​រឿង​ជេរ​ស្តី នាំ​​ឲ្យ​ខូច​តម្លៃ​ខ្លួន​ឯង​​​នោះ​ទេ។ ទង្វើ​បុគ្គល​ណា​អ្នក​សាង គេ​គង់​នឹង​ទទួល​ផល​​និង​បាប​កម្ម​នោះ​ ទៅ​ថ្ងៃ​មុខ​ដោយ​ខ្លួន​ឯង។៣. មិន​រក​វិធី​បញ្ឈឺ​ពេល​ឃើញ​គេ​ទាំង​ពីរ​ដើរ​​ជា​មួយ​គ្នា បញ្ឈឺ​គេ​ធ្វើ​អ្វី? […]

Uncategorized

មហាសេដ្ឋី​ថៃ​មាន​ទ្រព្យ ៥​ពាន់​លាន​ដុល្លារ ឡាន​ទំនើប ឧទ្ធម្ភាគចក្រ​ផ្ទាល់​ខ្លួន ចុង​ក្រោយ​ស្លាប់​បាត​ដៃ​ទទេ

គ្រោះ​ថ្នាក់​ដ៏​រន្ធត់​មួយ បាន​ធ្វើ​ឱ្យ​រំជួយ​ពិភព​បាល់​ទាត់​អង់គ្លេស បន្ទាប់​ពី​ធ្លាក់​ឧទ្ធម្ភាគចក្រ​របស់​មហាសេដ្ឋី​ថៃ Vichai Srivaddhanaprabha ផ្ទុះ​ឆេះ​ភ្លាមៗ នៅ​កន្លែង​ចត​រថយន្ត​នៃ​កីឡដ្ឋាន King Power Stadium។ នៅ​ថ្ងៃ​នេះ ក្លឹប Leicester បាន​បញ្ចេញ​ឈ្មោះ​អ្នក​ស្លាប់​ទាំង៥នោះ​ហើយ គឺ​មាន​ទាំង​មហាសេដ្ឋី​ម្ចាស់​ក្លឹប Leicester អ្នក​បើក​ឧទ្ធម្ភាគចក្រ ២​នាក់ និង​ជំនួយ​ការ ២​នាក់។បើ​តាម​ទស្សនាវដ្ដី Forbes បាន​បង្ហាញ​ថា មហាសេដ្ឋី Vichai Srivaddhanaprabha មាន​ទ្រព្យ​សម្បត្តិ​សរុប ៤,៩​ពាន់​លាន​ដុល្លារ។ លោក​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុន​លក់​ទំនិញ​មិន​គិត​ពន្ធ King Power ដែល​មាន​ហាង​លក់​ទំនិញ​នៅ​ស្ទើរ​គ្រប់​ព្រលាន​យន្តហោះ​ក្នុង​តំបន់​អាស៊ី។ លោក Vichai បាន​ចាប់​ផ្ដើម​ក្រុមហ៊ុន King […]

Uncategorized

ជឿអត់? គ្រូខ្មែរដោះអំពើ ខ្ជាក់ចេញអំបែងកែវ និងឆ្អឹងស្រស់ៗគួរឲ្យស្រៀវ

ខ្មែរ​តាំង​ពី​បុរាណ​មក​តែង​មាន​ជំនឿ​លើ​មន្តអាគម ​បាលី​​គាថាសម្រាប់​ការពារ​ខ្លួន​ពី​សត្រូវ​ដែល​ចង់​ប៉ុន​ប៉ង​លើ​ផ្លូវ​ងងឹត គាថា​សម្រាប់​មើល​ជំងឺ ស្តោះ​ផ្លុំ​ ករណី​មាន​បញ្ហា​ថ្លោះ​ដៃ​ជើង​ គ្រេច​រមួល​សរសៃ​ជា​ដើម​។ ​ប៉ុន្តែ​​មួយ​ចំនួន​ទៀត​ដែល​យើង​គ្រប់​គ្នា​តែ​ឮ​តៗ​គ្នា​នោះ​ គឺ​ជា​មន្ត​អាគម​ដែល​សង្គម​ខ្មែរ​ស្អប់​ខ្ពើម​​ ដូច​ជា​អំពើ​អាប​ធ្មប់​​​ដោយ​សារ​តែ​អ្នក​រៀនវិជ្ជា​​​ទាំង​នោះ ច្រើន​តែ​ដើរ​ដាក់​អំពើ​លើ​អ្នក​ដទៃ​ធ្វើ​ឲ្យ​អ្នក​ដទៃ​រងគ្រោះ ​មាន​ជំងឺ មួរម៉ៅក្ដៅចិត្ត​ ​ឈឺ​ចាប់​ ឬ​ដល់​ឆ្កួត​ទើប​ស្វះស្វែង​រក​អ្នក​ព្យាបាល​ទាំង​គ្រូ​ពេទ្យ​ និង​គ្រូ​ខ្មែរ​ជា​ដើម។​ តែ​​អ្នក​ដែល​ត្រូវ​អំពើ​គេ​ គាត់​មិន​អាច​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បាន​ជា​នោះ​ទេ ព្រោះ​ពេទ្យ​ពិនិត្យ​មើល​មិន​​ឃើញ​រោគ​សញ្ញា​ ទាល់​តែ​គាត់​ទៅ​​​រក​គ្រូ​ខ្មែរ​ពូកែ​ដោះ​អំពើ​ខាង​ផ្លូវ​ងងឹត​ទើប​អាច​មើល​ជា​​បាន​។ ចំណែក​នៅ​ពេល​ថ្មីៗ​នេះ​ មាន​ករណី​មួយ​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ក្រោយ​មាន​ការ​បង្ហោះ​វីដេអូ​មួយ​ដែល​និយាយ​អំពី​ការ​ព្យាបាល​អ្នក​ជំងឺ​ដែល​ត្រូវ​អំពើ​គេ​ឲ្យ​បាន​ធូរ​ស្រាល។ វីដេអូ​នោះ​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ Facebook ឈ្មោះ​​«សុភាព​ស្រលាញ់​សន្តិភាព» បាន​សរសេរ​រៀប​រាប់​ថា«ជឿ​ ឬ​អត់​មិត្ត​ទាំង​អស់​គ្នា ​គ្រូ​នៅ​ស្រុក​ស្ទោង ​ខេត្ត​កំពង់ធំ​ ស្តែង​ណាស់​អ្នក​ត្រូវ​អំពើ​គេ»។ ក្នុង​វីដេអូ​នោះ​បាន​បង្ហាញ​ថា ​មាន​មនុស្ស​ដែល​ទៅ​ព្យាបាល​ជំងឺ​ត្រូវ​អំពើ​គេ​មាន​ចំនួន​ច្រើន​មែន​ទែន។ ​​អ្នក​ជំងឺ​​ត្រូវ​អង្គុយ​រង់ចាំ​​តម្រៀប​គ្នា​ហើយ​ឲ្យ​គ្រូ​ព្យាបាល​ដោយ​ប្រើ​គាថា​ម្នាក់​ម្តងៗ និង​រឿង​ដែល​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មែន​ទែន​នោះ ​ខណៈ​ពេល​ដោះ​អំពើ​នោះ​មាន​របស់​ប្លែកៗ​ជា​ច្រើន​ដែល​បាន​យក​ចេញ​​ពី​ខ្លួន​អ្នក​ជំងឺ ​មាន​ដូច​ជា​អំបែង​កែវ […]

Uncategorized

តិចនិកដ៏​សាមញ្ញៗ ដែល​ប្រពន្ធ​គ្រប់រូប​គួរ​មាន​ដើម្បី​កុំ​​ប្ដី​ឲ្យ​បែក​ចិត្ត និង​ធុញទ្រាន់

រឿង​ប្ដី​បែក​ចិត្ត ប្ដី​លួច​មាន​ក្រៅ​នេះ គឺ​មាន​ច្រើន​រួច​មក​ហើយ។ យ៉ាង​ណា​ក៏​ដោយ​មនុស្សប្រុស​បើ​មានប្រពន្ធ​ល្អ​ហើយ គាត់​នឹង​មិន​ទៅ​យក​ភ្នែក​មើល​ស្រី​ដែល​អន់​ជាង​ប្រពន្ធ​ទេ។ ដើម្បី​ថែរក្សា​ចំណង​គ្រួសារ​ឲ្យ​បាន​គង់វង្ស ប្រពន្ធ​គ្រប់​គ្នា​គួរ​តែ​មាន​វិធីសាស្ត្រ​សម្រាប់​រក្សា​ប្ដី​ឲ្យ​នៅ​តែ​ស្រឡាញ់ ៖ ១. កុំ​ខឹង​គាត់​ច្រើន​ពេក ជ្រុល​ជា​ចាប់​ដៃ​គ្នា​ជា​គ្រួសារ​ទៅ​ហើយ គួរ​តែ​ចេះ​អត់ឱន​ឲ្យ​គ្នា​ឲ្យ​បាន​ច្រើន។ រឿង​ខ្លះ​អត់​ខឹង​គាត់​បាន​ក៏​អត់​ទៅ ហើយ​រឿង​ខ្លះ​ទៀត​បើ​អត់​ស្ដី​បន្ទោស​បាន​ក៏​គួរ​តែ​អត់​ដែរ ព្រោះ​ពេល​ខ្លះ​ការ​ខឹង​ច្រើន ការ​រអ៊ូ ការ​ស្ដី​ថា​ឲ្យ​គាត់​ច្រើន​ពេក​ក៏​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​គាត់​ចាប់​ផ្ដើម​ធុញ​ទ្រាន់​ដែរ។ ពេល​ខ្លះ​គួរ​តែ​ចេះ​ស្ដាប់​ហេតុផល​គាត់​ខ្លះ មិន​គួរ​ស្ដី​ថា​ឲ្យ​ទាំង​មិន​យល់​ពី​ស្ថានភាព​គាត់​នោះ​ទេ។ ២. កុំ​ហាម​ឃាត់​គាត់​ច្រើន​ពេក យើង​ជា​ប្រពន្ធ​ក៏​មាន​ចំណូល​ចិត្ត​ខ្លួន​ឯង​ដែរ គាត់​ក៏​ដូច​គ្នា។ ពេល​ខ្លះ​ឲ្យ​គាត់​ធ្វើ​អី​ដែល​គាត់​ចង់​ធ្វើ​ខ្លះ​ទៅ អ្វី​ដែល​សំខាន់​រឿង​នោះ​មិន​បំផ្លាញ​គ្រួសារ​ទៅ​បាន​ហើយ។ បើ​គាត់​ចូលចិត្ត​លេង​ Game ឲ្យ​គាត់​លេង​ទៅ កុំ​ឲ្យ​តែ​លេង​លែង​ធ្វើ​អី​ទាំង​អស់​នោះ។ បើ​គាត់​ចូល​ចិត្ត​ជុំ​គ្នា​និយាយ​លេង​ជាមួយ​មិត្ត​ភក្តិ​គាត់ ក៏​មិន​គួរ​ហាម​អី​ពេក​ដែរ ព្រោះ​ពេល​ខ្លះ​គាត់​ក៏​ចង់​បាន​ពេល​វេលា​នោះ​ដូចគ្នា។ ៣. កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ក្លាយ​ជា​មនុស្ស​ស្រី​ចាស់​មុន​អាយុ ទោះ​រៀបការ​ហើយ​ក៏​ដោយ​ក៏​អ្នក​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​បាត់បង់​សម្រស់​ដែរ។ […]

ព័ត៌មានជាតិ

ជីវិតម៉ែចាស់ ក្រោយកូនៗមានគ្រួសារបែកអស់ ឃើញហើយអាណិតខ្លោចចិត្ត

កាល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​ថ្មី​ៗ​​នេះ ស្ត្រី​ចំណាស់​ជនជាតិ​ថៃ​ម្នាក់​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត​អាណិត ​ក្រោយ​ដឹង​ថា​លោក​យាយ​​បាន​ដើរ​រើស​សំរាម​ដេក​តាម​ចិញ្ចើម​ផ្លូវ ទោះ​មាន​កូន​​ធំ​ៗ​ដល់​ទៅ​ ៧​នាក់​ក៏​ដោយ។ តាម​រយៈ​គណនី​ហ្វេសប៊ុក​បុរស​ជនជាតិ​ថៃ​ម្នាក់​​​ឈ្មោះ ម៉េត បាន​រៀប​រាប់​ដោយ​ផ្ដើម​ដំបូង​ថា ​នៅ​ពេល​យាយ​ត្រលប់​មក​ផ្ទះ ​សុនខ​របស់​យាយ​នៅ​ចំណាំ​យាយ​បាន វា​រត់​ចូល​មក​រក​យាយ តែ​សម្រាប់​កូន​យាយ​វិញ ពួក​គេ​មិន​ស្គាល់​ម្ដាយ​របស់​ខ្លួន​​ទេ​។ លោក​ ម៉េត ​បាន​បញ្ជាក់​ថា មាន​​មិត្តភ័ក្ដិ​របស់​គាត់​បាន​ប្រាប់​រឿង​រ៉ាវ​មក​ថា ពួក​គេ​បាន​ជួប​លោក​យាយ​ចំណាស់​ម្នាក់​អូស​រទេះ​រើស​សំរាម ឬ​អេត​ចាយ ស្នាក់​នៅ​តាម​ចិញ្ចើម​ផ្លូវ ភេត​កៈសេម​ ៧៧ បន្ទាប់​មក​លោក ម៉េត ក៏​ប្រញាប់​ចុះ​ទៅ​ដល់​កន្លែង សួរ​នាំ និង​ជួយ​យាយ​តែ​ម្ដង។ លោក​យាយ​ស្នាក់​នៅ​ក្រោម​ដំបូល​​រថយន្ត​​កញ្ចាស់​ខូច​ដែល​គេ​ទុក​ចោល និង​បិទ​បាំង​ដោយ​ផ្ទាំង​បដា ក្រណាត់​ចាស់​ៗ​ផ្សេង​ទៀត ដើម្បី​ជ្រក​ថ្ងៃ​ ជ្រក​ភ្លៀង​។ លោក​យាយ​​ប្រាប់​រឿង​លោក​ ម៉េត ​ថា […]

Uncategorized

ចង់ចំណេញដាច់ចំណង! ប្ដីធ្វើពុតជាស្លាប់ បែរប្រពន្ធនិងកូន២នាក់ ទៅស្លាប់តាមមែនទែន

រឿង​រ៉ាវ​គួរ​ឲ្យ​សង្វេគ​មួយ​អំពី​ស្រ្តី​​ជន​ជាតិចិន​ម្នាក់​ បាន​សម្រេច​ចិត្ត​ធ្វើ​អត្តឃាត ​ព្រម​ជា​មួយ​កូន​​ជា​ទី​ស្រលាញ់​ចំនួន​ពីរ​នាក់​ទៀត ​ក្រោយ​ពី​នាង​បាន​ជឿ​ថា ​ប្តី​របស់​នាង​បាន​ស្លាប់​ និង​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​នៅ​ពេល​ថ្មីៗ​នេះ។ប្តី​របស់​នាង​ឈ្មោះ He អាយុ​៣៤ឆ្នាំ ​បាន​ធ្វើ​ពុត​ជា​ស្លាប់​ក្នុង​គោល​បំណង​ទទួល​បាន​ប្រាក់​សំណង​ធានា​រ៉ាប់រង​ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង ​ប៉ុន្តែ​គាត់​មិន​បាន​ប្រាប់​ផែន​ការ​ធ្វើ​ស្លាប់​ក្លែង​ក្លាយ​នេះ​ឲ្យ​គ្រួសារ​ដឹង​មុន​ឡើយ។ យោង​តាម​សេចក្តី​រាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា ​​មុន​ពេល​កើត​ហេតុ​ បុរស​ជា​ប្ដី​បាន​ខ្ចី​រថយន្ត​គេ​​មួយ​គ្រឿង​កាល​ពី​ថ្ងៃ​ទី​ ១៩​ខែ​កញ្ញា​កន្លង​ទៅ ដែល​ក្រោយ​មក​​អាជ្ញាធរ​បាន​រក​ឃើញ​ថា ​រថ​យន្ត​នោះ​បាន​ក្រឡាប់​ចូល​ទៅ​ក្នុង​ទន្លេ Zijiang ក្នុង​ស្រុក​ Xinhua ប្រទេស​ចិន​។ ក្រោយ​ពី​ការ​ស្រាវ​ជ្រាវ​របស់​ប៉ូលិស​នៅ​ម្តុំ​តំបន់​ដែល​រថយន្ត​​ក្រឡាប់​នោះ​ គេ​នៅ​តែ​មិន​អាច​ស្វែង​រក​សាកសព​របស់​បុរស​នោះ​ឃើញ​ទេ​។ ​រយៈ​ពេល ៣សប្ដាហ៍​បន្ទាប់​ពី​ដឹង​ថា​ប្ដី​ស្លាប់ នារី​ជា​ប្រពន្ធ​ឈ្មោះ​ថា​ Dai ​អាយុ ​៣១​ឆ្នាំ ​ត្រូវ​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​ កំពុង​នាំ​កូនប្រុស​អាយុ​ ៤​ឆ្នាំ​ម្នាក់ ​និង​កូនស្រី​អាយុ​ ៣​ឆ្នាំ​​ម្នាក់ ដើរ​ទៅ​ជិត​ស្រះ​ក្បែរ​ផ្ទះ។ នៅ​ពេល​ដើរ​ទៅ​​ដល់​ស្រះ​ហើយ […]

អន្តរជាតិ

អ្នកមានញៀនស្រាល្បែង ស្រាប់តែបោះបង់ទម្លាប់ ព្រោះសម្ដីអ្នកសុំទានមួយឃ្លា

ខណៈ​ពេល​លោក​ចាង ​ធ្វើ​ដំណើរ​ត្រលប់​ពីផ្សារ​ទៅ​ផ្ទះ​វិញ ​គាត់​បាន​ជក់​បារី​បណ្ដើរ​អស់​ជា​ច្រើន​ដើម។ ​នៅ​តាម​ផ្លូវ​គាត់​បាន​ឃើញ​អ្នក​សុំទាន​ម្នាក់​ក្បែរ​ផ្សារ​ទំនើប​ជា​មួយ​សំលៀក​បំពាក់​រហែក​រយ៉ៃ ក្លិន​អាក្រក់​​ កំពុង​អង្គុយ​សុំ​ប្រាក់​នៅតាម​​ផ្លូវ​គាត់​ឆ្លង​កាត់។ នៅ​​ពេល​អ្នក​សុំទាន​ឃើញ​អ្នក​ដំណើរ​ណា​ម្នាក់​ឆ្លង​កាត់​កន្លែង​ខ្លួន​អង្គុយ​ គាត់​តែង​តែ​​ស្ទុះ​ក្រោក​សុំ​ប្រាក់ ហើយ​ក៏​ជួប​លោក​ចាង «​បង​ប្រុស​ចិត្ត​ល្អ ​ដាក់​ទាន​ឲ្យ​ប្អូន​បន្តិច​​បាន​ទេ»? ​លោក​ចាង ធ្វើ​មិន​ដឹង​មិន​ឮ ​ព្រោះ​គាត់​មិន​ចូល​ចិត្ត​អ្នក​សុំទាន ​និង​តែង​តែ​ឈរ ឬ​អង្គុយ​នៅ​ឆ្ងាយ​ពី​ពួក​គេ។ ​ទោះ​យ៉ាង​ណា ​នៅ​ពេល​គាត់​ឃើញ​អ្នក​សុំ​ទាន​ម្នាក់​នេះ ​គាត់​ហាក់​ដូច​ជា​ប្ដូរ​ជំហរ និង​ចង់​និយាយ​រក​អ្នក​​សុំ​ទាន។ ដំបូង​លោក​បាន​និយាយ​ថា «​ហេ ​តើ​ឯង​ចង់​ចេះ​រក​ប្រាក់​ទេ»? ​អ្នក​សុំទាន​ដក​ក​មើល​លោក​ចាង ទាំង​ភ្ញាក់​ផ្អើល​រួច​តប​ថា «​បាទ​ ខ្ញុំ​ពិត​ជា​ចង់ចេះ​​រក​ប្រាក់​មែន​ប៉ុន្តែ…» លោក ចាង បាន​និយាយ​ម្ដង​ទៀត «​ខ្ញុំ​នឹង​សួរ​ឯង ៣​​សំណួរ ​រួច​ហើយ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខ្លះ​ទៅ​ឯង ​ប្រសិន​បើ​ឯង​ឆ្លើយ​​ដោយ​ស្មោះ​ត្រង់»។ ​ចាង […]