អន្តរជាតិ

អ្នកមានញៀនស្រាល្បែង ស្រាប់តែបោះបង់ទម្លាប់ ព្រោះសម្ដីអ្នកសុំទានមួយឃ្លា

ខណៈ​ពេល​លោក​ចាង ​ធ្វើ​ដំណើរ​ត្រលប់​ពីផ្សារ​ទៅ​ផ្ទះ​វិញ ​គាត់​បាន​ជក់​បារី​បណ្ដើរ​អស់​ជា​ច្រើន​ដើម។ ​នៅ​តាម​ផ្លូវ​គាត់​បាន​ឃើញ​អ្នក​សុំទាន​ម្នាក់​ក្បែរ​ផ្សារ​ទំនើប​ជា​មួយ​សំលៀក​បំពាក់​រហែក​រយ៉ៃ ក្លិន​អាក្រក់​​ កំពុង​អង្គុយ​សុំ​ប្រាក់​នៅតាម​​ផ្លូវ​គាត់​ឆ្លង​កាត់។ នៅ​​ពេល​អ្នក​សុំទាន​ឃើញ​អ្នក​ដំណើរ​ណា​ម្នាក់​ឆ្លង​កាត់​កន្លែង​ខ្លួន​អង្គុយ​ គាត់​តែង​តែ​​ស្ទុះ​ក្រោក​សុំ​ប្រាក់ ហើយ​ក៏​ជួប​លោក​ចាង «​បង​ប្រុស​ចិត្ត​ល្អ ​ដាក់​ទាន​ឲ្យ​ប្អូន​បន្តិច​​បាន​ទេ»? ​លោក​ចាង ធ្វើ​មិន​ដឹង​មិន​ឮ ​ព្រោះ​គាត់​មិន​ចូល​ចិត្ត​អ្នក​សុំទាន ​និង​តែង​តែ​ឈរ ឬ​អង្គុយ​នៅ​ឆ្ងាយ​ពី​ពួក​គេ។ ​ទោះ​យ៉ាង​ណា ​នៅ​ពេល​គាត់​ឃើញ​អ្នក​សុំ​ទាន​ម្នាក់​នេះ ​គាត់​ហាក់​ដូច​ជា​ប្ដូរ​ជំហរ និង​ចង់​និយាយ​រក​អ្នក​​សុំ​ទាន។ ដំបូង​លោក​បាន​និយាយ​ថា «​ហេ ​តើ​ឯង​ចង់​ចេះ​រក​ប្រាក់​ទេ»? ​អ្នក​សុំទាន​ដក​ក​មើល​លោក​ចាង ទាំង​ភ្ញាក់​ផ្អើល​រួច​តប​ថា «​បាទ​ ខ្ញុំ​ពិត​ជា​ចង់ចេះ​​រក​ប្រាក់​មែន​ប៉ុន្តែ…» លោក ចាង បាន​និយាយ​ម្ដង​ទៀត «​ខ្ញុំ​នឹង​សួរ​ឯង ៣​​សំណួរ ​រួច​ហើយ​ខ្ញុំ​នឹង​ឲ្យ​ប្រាក់​ខ្លះ​ទៅ​ឯង ​ប្រសិន​បើ​ឯង​ឆ្លើយ​​ដោយ​ស្មោះ​ត្រង់»។ ​ចាង […]