
អ្នកមានញៀនស្រាល្បែង ស្រាប់តែបោះបង់ទម្លាប់ ព្រោះសម្ដីអ្នកសុំទានមួយឃ្លា
ខណៈពេលលោកចាង ធ្វើដំណើរត្រលប់ពីផ្សារទៅផ្ទះវិញ គាត់បានជក់បារីបណ្ដើរអស់ជាច្រើនដើម។ នៅតាមផ្លូវគាត់បានឃើញអ្នកសុំទានម្នាក់ក្បែរផ្សារទំនើបជាមួយសំលៀកបំពាក់រហែករយ៉ៃ ក្លិនអាក្រក់ កំពុងអង្គុយសុំប្រាក់នៅតាមផ្លូវគាត់ឆ្លងកាត់។ នៅពេលអ្នកសុំទានឃើញអ្នកដំណើរណាម្នាក់ឆ្លងកាត់កន្លែងខ្លួនអង្គុយ គាត់តែងតែស្ទុះក្រោកសុំប្រាក់ ហើយក៏ជួបលោកចាង «បងប្រុសចិត្តល្អ ដាក់ទានឲ្យប្អូនបន្តិចបានទេ»? លោកចាង ធ្វើមិនដឹងមិនឮ ព្រោះគាត់មិនចូលចិត្តអ្នកសុំទាន និងតែងតែឈរ ឬអង្គុយនៅឆ្ងាយពីពួកគេ។ ទោះយ៉ាងណា នៅពេលគាត់ឃើញអ្នកសុំទានម្នាក់នេះ គាត់ហាក់ដូចជាប្ដូរជំហរ និងចង់និយាយរកអ្នកសុំទាន។ ដំបូងលោកបាននិយាយថា «ហេ តើឯងចង់ចេះរកប្រាក់ទេ»? អ្នកសុំទានដកកមើលលោកចាង ទាំងភ្ញាក់ផ្អើលរួចតបថា «បាទ ខ្ញុំពិតជាចង់ចេះរកប្រាក់មែនប៉ុន្តែ…» លោក ចាង បាននិយាយម្ដងទៀត «ខ្ញុំនឹងសួរឯង ៣សំណួរ រួចហើយខ្ញុំនឹងឲ្យប្រាក់ខ្លះទៅឯង ប្រសិនបើឯងឆ្លើយដោយស្មោះត្រង់»។ ចាង […]