ติดต่อ

ស្អប់ប្រពន្ធច្រើនឆ្នាំសុំលែងលះតែនាងមិនព្រម ចុងក្រោយដឹងការពិតប្តីស្លុតចិត្តយំស្តាយក្រោយទង្វើរខ្លួន

គូស្វាមីភរិយាមួយគូបាននាំគ្នាធ្វើលិខិតលែងលះតែបន្ទាប់ពីស្វាមីចុះហត្ថលេខារួចរាល់ខាងភរិយាបែរយកលិខិតនោះមក ហែកចោលរួចប្រាប់ថា « លោកជំពាក់លុយខ្ញុំ២ម៉ឺនដុល្លារ ត្រូវរកសងខ្ញុំឲ្យអស់សិនទើបខ្ញុំព្រមលែងលះ » ។ ខាងប្ដីហាក់ភ្ញាក់ផ្អើលខ្លាំង និងឆ្ងល់ថា ហេតុអ្វីប្រពន្ធខ្លួនធ្វើបែបនេះទាំងដែលព្រមព្រៀងគ្នារួចស្រេចអស់ហើយ ហើយទ្រព្យសម្បត្តិផ្ទះសម្បែងទៀតសោតក៏ខ្លួនបានប្រគល់ឲ្យនាងគ្មានសល់ ។ ពេលត្រលប់ទៅដល់ផ្ទះប្រពន្ធបានយកក្រដាសមកសរសេរកិច្ចសន្យាថា ពួកគេនឹងមិនលែងលះគ្នាដាច់ខាតរហូតដល់ភាគីខាងប្រុសរកលុយសងបំណុលនេះអស់ ។ ប្ដីឃើញដូច្នេះក៏ត្រូវស៊ីញេយល់ព្រមទាំងទើសទាល់ ។ គេបាននិយាយទាំងកំហឹងឆេះឆួលដាក់ភរិយាថា «មិនអីទេ ខ្ញុំនឹងរកលុយមកសងវិញទាល់តែអស់» ។ ភរិយាក៏តបវិញថា «អ្នកដែលមានបំណុល បើមិនសងទេនឹងជាប់ជំពាក់កម្មពៀរគ្នាដល់ជាតិក្រោយ» ។ បុរសជាស្វាមីមិនមែនកើតមកក្នុងត្រកូលអ្នកមានទ្រព្យស្ដុកស្ដម្ភអ្វីឡើយគ្រប់យ៉ាងដែលគេរកបានគឺសុទ្ធតែជាកម្លាំង ញើសឈាមខ្លួនឯង ។ គេធ្លាប់ខ្ចីលុយប្រពន្ធ និងមិត្តភក្តិផ្សេងៗទៀតមកបណ្ដាក់ទុនធ្វើរោងចក្រ ប៉ុន្តែលុះដល់ពេល រោងចក្រដំណើរការប្រសើរហើយក៏មានហេតុការណ៍ភ្លើងឆេះ ។ ដោយមិនចង់ឲ្យប្រពន្ធខ្លួនបន្តរស់នៅលំបាកលំបិនជាមួយខ្លួនទៀតគេក៏សុំលែងលះតែចុងក្រោយនាងក៏មិនព្រមដោយហេតុផលខាងលើ ។ […]

ติดต่อ

ខ្លួន​ជា​អ្នក​ក្រ តែ​ហ៊ាន​ស្រលាញ់​កូន​ស្រី​អ្នក​ធំ ចុង​ក្រោយ​បែរ​ជួប​រឿង​នឹក​ស្មាន​មិន​ដល់

បើ​​​ទ្រ​ព្យ​​​សម្បត្តិ​​​សុទ្ធតែ​​​អាច​​​នាំ​​​មក​​​នូ​វ​​​សុភម​ង្គ​ល​​​ដល់​​​មនុស្ស ចុះ​​​ហេតុអ្វី​​​អ្នក​​​មាន​​​ចំនួន​​​នៅ​​​តែ​​​កើត​​​ទុក្ខ មាន​​​វិបត្តិ​​​អន្ទោល​​​តាម​​​ប្រាណ​? នេះ​​​ជា​​​រឿង​​​ពិត របស់​​​មិត្ត​​​ខ្ញុំ​​​ម្នាក់ ដែល​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​អ្នក​​​ក្រ តែ​​​បែរ​​​ជា​​​ហ៊ាន​​​ស្រលាញ់​​​គ្នា​​​ជាមួយ​​​កូន​​​ស្រី​​​អ្នក​​​ធំ រហូត​​​ដល់​​​ត្រូវ​​​គ្រួសារ​​​ខាង​​​ស្រី​​​ចាប់​​​ក្របួច​​​ខ្លួន​​​ប្រគល់​​​ឲ្យ​​​ប៉ូលិស​។ ប៉ុន្តែ​​​ចុង​​​ក្រោយ ដោយសារ​​​ក្ដី​​​ស្រលាញ់​​​ស្មោះ បូក​​​រួម​​​ទាំង​​​ចិត្ត​​​តស៊ូ​​​មិន​​​ចុះ​​​ចាញ់ បាន​​​បន្ទ​ន់​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​ព្រម​​​ទទួល​​​យក ហើយ​​​ប្ដូរ​​​ចិត្ត​​​ឪពុក​​​ម្ដាយ​​​ឲ្យ​​​គិត​​​ថា​​​តាម​​​ពិត​​​សុភម​ង្គ​ល​​​មិន​​​មែន​​​ស្ថិត​​​លើ​​​លុយ​​​តែ​​​ម្យ៉ាង​​​នោះ​​​ទេ​។​ មិត្ត​​​ខ្ញុំ​​​នោះ​​​ឈ្មោះ សំណាង ជា​​​អ្នក​​​ខេត្ត​​​ព្រៃវែង ហើយ​​​កើត​​​ក្នុង​​​ត្រកូល​​​គ្រួសារ​​​​ក្រ​ខ្សត់ មាន​​​ឪពុក​​​ជា​​​កសិករ​។ ដោយសារ​​​មាន​​​ជីវភាព​​​លំបាក សំណាង ព្យាយាម​​​រៀន​​​សូត្រ​​​ណាស់ ព្រោះ​​​គិត​​​ថា​​​អនាគត​​​ចង់​​​បាន​​​ជីវភាព​​​ដ៏​​​សម​​​ល្មម​​​មួយ ហើយ​​​ប្ដូរ​​​ការ​​​គិត​​​របស់​​​មនុស្ស​​​ភាគ​​​ច្រើន​​​ដែល​​​តែង​​​យល់​​​ថា កំណើត​​​អ្នក​​​ក្រ នៅ​​​តែ​​​ក្រ មិន​​​ងាយ​​​រួច​​​ផុត​​​ឡើយ​។ រូប​​​គេ​​​បាន​​​ព្យាយាម​​​រៀន​​​ចប់​​​ថ្នាក់​​​បាក់​​​ឌុប រួច​​​ក៏​​​វេច​​​បង្វេច​​​ឡើង​​​មក​​​ភ្នំពេញ ដើម្បី​​​សិក្សា​​​បន្ត​​​ថ្នាក់​​​បរិ​ញ្ញាប​ត្រ​​​ជំនាញ​​​វិស្វករ​។​ ​ដោយសារ​​​ជាប់​​​អាហារូបករណ៍ សំណាង មិន​​​ចាំ​​​បាច់​​​ចំណាយ​​​លើ​​​ថ្លៃ​​​បង់​​​សាលា​​​ឡើយ ប៉ុន្តែ​​​ត្រូវ​​​រក​​​លុយ​​​ផ្គ​ត់​​​ផ្គ​ង់​​​ឈ្នួល​​​បន្ទ​ប់​​​ជួល និង​​​ថ្លៃ​​​ហូប​​​ចុក​​​ប្រចាំ​​​ថ្ងៃ ត្បិត​​​អី​​​គ្រួសារ​​​ក៏​​​ពិបាក​​​ផ្ដល់​​​លុយ​​​ដែរ […]

ติดต่อ

ចង់ដឹងទេ!! តើការតុបតែងខ្លួនរបៀបណាដែល ទើបអាចទាក់ទាញ ក្រសែភ្នែក មនុស្សបាន?

សព្វថ្ងៃ បុរសភាគច្រើន មិនមែនចូលចិត្តនារីៗណា ដែលស្លៀកពាក់ស៊ិចស៊ី ឬតុបតែងខ្លួនហួសហេតុពេកនោះទេ។ ហេតុដូចនេះ បងប្អូននារីៗគួរចៀសវាង ការស្លៀកពាក់ហួសហេតុពេល ប្រសិនបើចង់ទាក់ទាញ ក្រសែភ្នែក របស់មនុស្សប្រុស។

ติดต่อ

កត្តា៤ ចំណុចដែលអាចបញ្ជាក់ថា អ្នកធ្លាប់ធ្វើការឲ្យគេ មានភាគរយខ្ពស់ ក្លាយជាថៅកែជោគជ័យ

អ្នក​ណា​ក៏​ស្រមៃ​ចង់​រក​លុយ​ឲ្យ​បាន​ច្រើន​ក្លាយ​ជា​អ្នក​មាន​ដែរ ដើម្បី​នៅ​ថ្ងៃ​ក្រោយ​ទៅ​រស់នៅ​មិន​លំបាក​ទៀត​ ប៉ុន្តែ​មុន​នឹង​ឈោង​ចាប់​ក្ដី​ស្រមៃ​នេះ​បាន​ អ្នក​ត្រូវ​ឆ្លង​កាត់​ការ​លុត​ដំ​