
ធ្ងន់កបាត់! មេធាវីស្ម័គ្រចិត្ត សម្តេចតេជោហ៊ុនសែន សរសេរពាក្យបណ្តឹងជូនដល់ក្រុមគ្រួសារសពកញ្ញា ឌុំ ដារី ដែលត្រូវរថយន្តRange Rover ស្លាកលេខ 7777 បុកស្លាប់ រកយុត្តិធម៌ជូនសព..
រាជធានីភ្នំពេញ៖ រឿងរ៉ាវប្អូនស្រី ឌុំ ដារី ដែលត្រូវរថយន្តRange Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាសនោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់របស់លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក។ យ៉ាងណាក៏ដោយ បើតាមលោក សែម គន្ធា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ ទៅបុកនិស្សិតរងគ្រោះបណ្ដាលឲ្យស្លាប់នោះឡើយ […]