មានជំងឺរលាកក្រពះ និង ពោះវៀនមែនទេ??? សូមកុំបារម្មណ៍!!! ដំឡូងជ្វាពណ៌ស្វាយ អាចជួយបាន

(សុខភាព): បើ​យោងតាម​ការសិក្សា​មួយ​បានឱ្យដឹងថា។ ​ក្នុង​បន្លែ ​និង ​ផ្លែឈើ​ដែលមាន​ពណ៌​ពណ៌ស្វាយដូចជាដំទ្បូងជាដើម គឺមាន​ផ្ទុកសារធាតុ​សកម្ម anthocyamins និង អា​ស៊ី​ដហ្វេ​ណូ​លិ​ក (phenolic) ដែលមាន​មុខងារ​ជួយ​កាត់បន្ថយ​ជំងឺមហារីក​បាន​ផងដែរ។ តាម​លទ្ធផល​នៃសិក្សា​នេះ គេ​បាន​រកឃើញថា​ ប្រសិនបើ​លោកអ្នក​ពិសា​ដំឡូង​ពណ៌​ស្វាយ គឺ​វា​អាចជួយ​កាត់បន្ថយ​ការ​លាក​ក្រពះ និង រលាក​ពោះវៀន​បានបានយ៉ាងមានប្រសិទ្ធភាព​។ លើសពីនេះ​នៅក្នុង​ដំឡូង​ក៏មាន​ផ្ទុក​សមាសធាតុ​អាហារូបត្ថម្ភ​ផ្សេងៗ វីតាមីន សារធាតុ carotenoids និង flavonoids ដែល​រាងកាយ​ត្រូវការ​ជាប្រចាំ​ថ្ងៃ។ ជំងឺមហារីក​ពោះវៀន​ និង ​ក្រពះ​គឺជា​បញ្ហា​ប្រឈម​ក្នុងពេល​បច្ចុប្បន្ន ជាពិសេស​ប្រជាជន​នៅក្នុង​ប្រទេស​កម្ពុជាយើង ដោយសារ​ប្រជាជនខ្មែររបស់យើងភាគច្រើន ចូលចិត្ត​ពិសា​រ សាច់​ច្រើនជាង​បន្លែ​ និង​ ផ្លែឈើ។ តាមការស្រាវជ្រាវ​បាន​សិក្សា​ទៅលើ​ដំឡូង​នេះ​ទាំង​ឆ្អិន និង ឆៅ គឺមាន​ប្រសិទ្ធិ​ភាពដូចគ្នា៕

Be the first to comment

Leave a Reply

Your email address will not be published.


*