ធ្ងន់កបាត់! មេធាវីស្ម័គ្រចិត្ត សម្តេចតេជោហ៊ុនសែន សរសេរពាក្យបណ្តឹងជូនដល់ក្រុមគ្រួសារសព​កញ្ញា ឌុំ ដារី​ ដែលត្រូវរថយន្តRange Rover ស្លាកលេខ 7777 បុកស្លាប់ រកយុត្តិធម៌ជូនសព..

រាជធានីភ្នំពេញ៖ រឿងរ៉ាវប្អូនស្រី ឌុំ ដារី ដែលត្រូវរថយន្តRange Rover ស្លាកលេខ ភ្នំពេញ 2AF-7777 បុកប៉ើងដូចក្រដាសនោះ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងជាង១០ ម្ចាស់រថយន្ដបង្កឈ្មោះ យិន ង្គិច បានយល់ព្រមចូលដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហើយ។ នេះបើតាមការបញ្ជាក់របស់លោក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានប្រាប់បណ្ដាញសារព័ត៌មានក្នុងស្រុក។

យ៉ាងណាក៏ដោយ បើតាមលោក សែម គន្ធា នៅចំពោះមុខសមត្ថកិច្ចឈ្មោះ យិន ង្គិច ដែលជាម្ចាស់រថយន្ដនោះ មិនទាន់បានបញ្ជាក់ថា នរណាជាអ្នកបើករថយន្ដ ទៅបុកនិស្សិតរងគ្រោះបណ្ដាល​ឲ្យស្លាប់នោះឡើយ ហើយរហូតមកដល់រសៀលថ្ងៃនេះ សមត្ថកិច្ចរបស់លោក បាននិងបន្ដសួរនាំចាត់ការតាមនីតិ វិធីនៅមុខទៀត។

ដោយឡែក រថយន្តបង្កខាងលើនេះ ត្រូវបានសមត្ថកិច្ចប្រទះឃើញ នៅតាមបណ្តោយផ្លូវសឡា (៣៧១) សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នាកណ្តាលរាត្រីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ហើយក៏ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

យ៉ាងណាយប់ថ្ងៃទី២៧ ខែមីនា ម្សិលមិញនេះដែរ លោកស្រី អ៊ូ ធីតា អនុប្រធានក្រុមការងារ មេធាវី ស្ម័គ្រចិត្ត សម្តេច តេជោ ហ៊ុន សែន កំពុងសរសេរពាក្យបណ្តឹងជូនដល់ក្រុមគ្រួសារសព កញ្ញា ឌុំ ដារី​ ដែលត្រូវឡានទំនើប​Range Rover ស្លាកលេខ ភ្នំពេញ2AF-7777 បុកស្លាប់យ៉ាងអាណោចអាធម័នោះ ដើម្បីទាមទាររកភាពយុត្តិធម៌ជូនសពជនរងគ្រោះដែលស្លាប់ទៅ៕

 

ប្រភព៖TVFB

Be the first to comment

Leave a Reply

Your email address will not be published.


*