មុននេះបន្តិចលោក ផែង វណ្ណះ នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ ជូនជំនួសជនបង្ករ

ម្សិលមិញនេះគួរឲ្យស្ដាយជាទីបំផុតនិស្សិតឆ្នាំទី៤ ឈ្មោះ ឌុំ រីដា មានស្រុកកំណើតនៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានស្លាប់បាត់បង់ជីវិតដោយសារឡានម៉ាកRang Rover មានស្លាកលេខ 2AF-7777។ជាមួយគ្នានេះដែរ គ្រួសាររបស់ជនរងគ្រោះបានទទួលថវិការ $5000 របស់ជនបង្ក មកចូលបុណ្យសពប្អូនស្រីខណះមិនទាន់ឃើញបង្ហាញខ្លួននៅឡើយ។ យោងតាមគណនីរបស់លោក លោកផែង វណ្ណៈ បានបង្ហោះសារថា “នៅវេលាម៉ោង​ ១២និង០០​ នាទី​ ថ្ងៃទី​ ២៧​ ខែ​ មិនា​ ឆ្នាំ​ ២០១៩​ ខ្ញុំ​បាទ​តំណាងអោយ​ម្ចាស់​រថយន្ត​លេខ​ 2AF-7777 ភ្នំពេញ​ បាន​នាំយកថវិកាចំនួន​ ៥០០០​ ដុល្លារ​ អាមេរិក​ ទៅចូលបុណ្យសពក្មួយស្រី​ ឌុំ​ រីដា​ នៅភូមិ​កំពង់​ដំរី​ ឃុំ​ ព្រែក​តាម៉ាក់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ ។ បន្ទាប់ពី​បុណ្យសពរួច​ឪពុក​ម្តាយ​ ក្មួយ​ស្រី​នឹងឡេីងមកដោះស្រាយដេីម្បីទទួលសំណងរដ្ឋប្បវេណី​ នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ ចំពោះ​បញ្ហា​អ្នកបេីកបរ​តុលាការ​នឹងបន្តការងារតាមនិតិវិធី​ ។សូមវិញ្ញាណក្ខន្ត​ក្មួយ​ស្រី​បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ​ ។

Be the first to comment

Leave a Reply

Your email address will not be published.


*