ពងស្វាសរបស់ខ្ញុំម្ខាងតូច និងម្ខាងទៀតធំ តើខ្ញុំត្រូវធ្វើដូចម្តេដដើម្បីឱ្យបានស្មើគ្នា?

ការមានពងស្វាសម្ខាងតូច ហើយម្ខាងទៀតធំមិនមែនជាបញ្ហានោះទេ ពីព្រោះជាទូទៅពងស្វាសទាំងសងខាងមិនមានទំហំស្មើគ្នា ឬរូបរាងដូចគ្នារហូតនោះទេ។ ជាទូទៅមានម្ខាងតូចជាងម្ខាងទៀតបន្តិច។ មានមតិមួយចំនួនបានលើកឡើងថា វាមិនមានអ្វីប្លែកនោះទេចំពោះការមានពងស្វាសដែលមានទំហំមិនស្មើគ្នា ដូចនេះវាសាកសមជាមួយនឹងគ្នា។ ប្រសិនបើពងស្វាសទាំង២ប៉ុនគ្នា ហើយនៅគម្លាតស្មើគ្នា នោះវានឹងត្រូវការកន្លែងធំ ហើយប្រហែលមនុស្សមួយចំនួនមិនអារម្មណ៍មានផាសុកភាពនោះទេ។ ប្រហែលនេះជាកត្តាធម្មជាតិដែលបង្កើតមានគោលការណ៍មួយចំនួនដើម្បីធ្វើ​​ឱ្យជីវិតមនុស្សរស់នៅកាន់តែប្រសើរ។

ប្រសិនបើអ្នកពិនិត្យមើលប្រដាប់បន្តពូជរបស់អ្នក អ្នកនឹងឃើញថានៅរដូវក្តៅ ពងស្វាសនៅគម្លាតឆ្ងាយពីខ្លួនរបស់អ្នកជាងនៅរដូវត្រជាក់។ នេះដោយសារតែពងស្វាសត្រូវការសីតុណ្ហភាពជាក់លាក់មួយ ​មិនក្តៅខ្លាំង ហើយក៏មិនត្រជាក់ខ្លាំងនោះដែរ​ ដើម្បីឱ្យមេជីវិតឈ្មោលមានសុខភាពល្អ។ នៅពេលដែលវាក្តៅ វានៅត្រូវវាចុះមកក្រោមបន្តិចដើម្បីឱ្យឆ្ងាយពីខ្លួនរបស់អ្នក គឺដើម្បីរក្សាកំដៅកុំឱ្យក្តៅខ្លាំង និងពេលរដូវត្រជាក់វារត់ទៅជិតខ្លួនរបស់អ្នកវិញដើម្បីទទួលបានកំដៅ។ ការសម្របខ្លួនទៅតាមសីតុណ្ហភាពនេះពិតជាសំខាន់ណាស់សម្រាប់ការផលិតមេជីវិតឈ្មោល ហើយនេះជាមូលហេតុមួយដែលមនុស្សប្រុសមិនគួរស្លៀកខោក្នុងដែលរឹបខ្លាំង​ ឬខោខៅប៊យដែលរឹបពេកយូរពេកនោះទេ។

ដូចនេះវាជារឿងធម្មតានោះទេដែលមានពងស្វាសម្ខាងតូចជាងម្ខាងទៀត។ នេះមិនមែនដោយសារអ្នកមិនអាចធ្វើឱ្យវាស្មើគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាមិនចាំបាច់សម្រាប់អ្នកព្យាយាមធ្វើឱ្យវាស្មើគ្នា។ ទំហំ និងរូបរាងពងស្វាសរបស់អ្នកមិនប៉ះពាល់ដល់សុខភាព ឬសកម្មភាពផ្លូវភេទរបស់នោះអ្នកទេ។ ប្រភព៖អង្កការរ៉ាក់

Be the first to comment

Leave a Reply

Your email address will not be published.


*