ហួសនិយាយ!!! ថាក្មេងៗទៅដើរផ្លូវខុស នេះលោកតាចាស់ហើយ បែរជាអ៊ីចឹងដែរ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដែរ

រាជធានីភ្នំពេញ៖ ជនសង្ស័យប្រុសស្រីសរុបចំនួន ៤នាក់ ក្នុងនោះមានម្នាក់ មានវ័យចំណាស់ក្លាយជាលោកតា ទៅហើយ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ៥និង៣០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះខ្ទមគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្គាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ

ទី១.ឈ្មោះ ណន និត ភេទប្រុស អាយុ៥២ឆ្នាំ ជននជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។, ជនសង្ស័យទី ២.ឈ្មោះ ផេង វិសាល ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវលំ ភូមិខ្នា ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។, ជនសង្ស័យទី

៣.ឈ្មោះ ភឺន ថាំង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងជនសង្ស័យទី៤.ឈ្មោះ ហៀ វត្តី ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន សម្ភារៈរួមមាន៖ ក្រាមពណ៌សថ្លា ៦កញ្ចប់ថង់តូច, កាបូបស្ពាយពណ៌ខ្មៅចំនួន ០១, ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន , ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដែកមូលចុងស្រួច ពណ៌ក្រហមលាយសចំនួន ០១, ទូរស័ព្ទម៉ាកអាយខល ពណ៌ប្រហមលាយសចំនួន ០១គ្រឿង, ដាវកែច្នៃដងដែកមានស្រោមឈើបិតស្កុតពណ៌ខ្មៅចំនួន ០១ដើម។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕

Be the first to comment

Leave a Reply

Your email address will not be published.


*