៥​ វិធី​ជួយ​រម្ងាប់​អារម្មណ៍ ពេល​មិត្ត​​​​ឆក់​យក​សង្សារ​​ទៅ​​បាត់

តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​ហ្នឹង​ទេ? ​គ្មាន​អ្នកណា​ឆ្ងាយ​ទេ គឺ​អ្នក​នៅ​ជិត​ខ្លួន​ដែល​អ្នក​ហៅ​​ថា​មិត្តៗ​ហ្នឹង​ឯង។ ប្រុស​ពេញ​ដី​ស្រី​​ពេញ​នគរ​ ម្ដេច​ក៏​ចាំបាច់​មក​ លួច​របស់​​​​ដែល​មាន​ម្ចាស់​ហើយ​ទៅ​វិញ? ហេតុផល​ទាំង​​នោះ គឺ​ស្មុគស្មា​ញ​ណាស់​ ព្រោះ​បើ​មនុស្ស​មិន​ទៅ​ផ្លូវ​ក៏​មិន​មក ទះ​ដៃ​ម្ខាង​ក៏​មិន​លឺ​ដែរ ម៉្លោះហើយ​ បើ​មាន​​ជួប​ហេតុការណ៍​បែបនេះ អ្នក​គូរ​រៀន​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ ដូច​ខាង​ក្រោម​នេះ ៖១. មិន​​ដើរ​និយាយ​​ដើម​ស្រី​​​ដែល​លួច​​សង្សារ​អ្នក​ទៅ​​ប្រាប់​គេ​ឯង

ទោ​​​​​យ៉ាងណា​ក្តី កុំ​និយាយ​ល្អជាង បើ​អ្នក​កាន់​តែ​និយាយ វា​នឹង​ធ្វើ​ឲ្យ​ភ្លើង​នៅ​ក្នុង​ចិត្ត កាន់​តែ​ឆេះ​រោលរាល​ក្តៅ​ឡើង ហើយ​បើ​អ្នក​ចង់​បន្ទោស ក៍​គួរ​តែ​បន្ទោស​សង្សារ​អ្នក​ដែរ ព្រោះ​គេ​​ជា​អ្នក​រើស​ផ្លូវ​ចាក​ចេញ​ពី​អ្នក​ដូច​គ្នា។

២. មិន​​ហៅ​គ្នី​គ្នា​មក​តទល់

អ្នក​មិន​ចាំបាច់ ហៅ​មិត្ត​ផ្សេង​ទៀត​ មក​រក​រឿង​ជេរ​ស្តី នាំ​​ឲ្យ​ខូច​តម្លៃ​ខ្លួន​ឯង​​​នោះ​ទេ។ ទង្វើ​បុគ្គល​ណា​អ្នក​សាង គេ​គង់​នឹង​ទទួល​ផល​​និង​បាប​កម្ម​នោះ​ ទៅ​ថ្ងៃ​មុខ​ដោយ​ខ្លួន​ឯង។៣. មិន​រក​វិធី​បញ្ឈឺ​ពេល​ឃើញ​គេ​ទាំង​ពីរ​ដើរ​​ជា​មួយ​គ្នា

បញ្ឈឺ​គេ​ធ្វើ​អ្វី? បើ​​អ្នក​កាន់​តែ​ព្យាយាម​បញ្ឈឺ ពួក​គេ​នឹង​កាន់​តែ​​បាន​ចិត្ត ហើយ​គិត​ថា​អ្នក​ នៅ​ខ្វាយ​ខ្វល់​ក្នុង​ទ្រូង។ ជា​ការ​ល្អ​អ្នក​គូរ ធ្វើ​មិន​ដឹង​មិន​លឺ ​ដើម្បី​បង្ហាញ​​ពី​ភាព​រឹង​មាំ​​របស់​ខ្លូន។

៤. មិន​ទាម​ទារ​ការ​ពន្យល់​ពី​សង្សារ

ទាម​ទារ​ការ​ពន្យល់​ធ្វើ​អី មក​ដល់​ដំណាក់​កាល​នេះ​ហើយ បើ​គេ​​ពិត​ជា​ស្រលាញ់​ស្មោះ​ត្រង់​នឹង​អ្នក​មែន គេ​មិន​​​​បណ្តោយ​ឲ្យ​រឿង​​បែប​នេះ​កើត​ឡើង​បាន​​ឡើយ។៥. តាំង​ចិត្ត​នៅ​ឲ្យ​​ស្ងៀម​

មិន​ចាំបាច់​ខល ផ្ញើសារ ឆាត ឬ​ក៏​ផ្ញើ​វីឌីអូ ដើម្បី​​សើរើ​រំលឹក​អនុស្សាវរីយ៍​​​ផ្អែម​ល្ហែម​ ដែល​ធ្លាប់​សាង​ជា​មួយ​គ្នា​ ​ហើយ​​ចង់​អូស​ទាញ​ចិត្ត​គេ​​មក​វិញ​ទេ ព្រោះ​​វា​គ្មាន​ប្រសិទ្ធភាព។

​​​​សរុប​មក​ ជម្រើស​ដ៏​ល្អ​ គឺ​ត្រូវ​​កាត់​ចិត្ត​ឲ្យ​ដាច់ បំភ្លេច​គេ​ឲ្យ​បាន ព្រោះ​មនុស្ស​បែប​នេះ​ ទុក​មិន​​ចំណេញ​ដក​ចេញ​មិន​ខាត។​

Be the first to comment

Leave a Reply

Your email address will not be published.


*