ជួយស៊ែរផង!!! ករណីបែកសរសៃឈាមបំពង់ក ដោយសារក្រិនថ្លើម បើស្រលាញ់កូន ស្រលាញ់ប្រពន្ធ ផឹកអោយចេះគិតផង

តាមអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ជំងឺក្រិនថ្លើម ជាផលវិបាកនៃបណ្តាជំងឺថ្លើមរ៉ាំរ៉ៃ ដែលអាចសម្គាល់បានដោយភាពមិន ប្រក្រតីនៃរចនាសម្ព័ន្ធកោសិកាថ្លើម និងមុខងាររបស់វា។ មានន័យម៉្យាងទៀត គឺជាដំណាក់កាលចុងក្រោយនៃសាច់ថ្លើម ក្រោយពីស្ងួត មានស្លាកស្នាម និងមិនអាចត្រឡប់ទៅរកសភាពដើមវិញបាន។ គួរបញ្ជាក់ថា អត្រាស្លាប់ដោយសារជំងឺក្រិនថ្លើម នៅឆ្នាំ២០១៥ គឺប្រហែល១,៣លាននាក់ (២%) នៃអ្នកស្លាប់ទូទាំងពិភពលោក ទិន្នន័យនេះវាប្រហាក់ប្រហែលគ្នានឹងឆ្នាំ២០១៦ដែរ។ ជាទូទៅអ្នកជំងឺក្រិនថ្លើមក្នុងដំណាក់កាលដំបូង ពុំមានស្តែងជាសញ្ញាណាមួយច្បាស់លាស់ទេ នៅពេលមានរោគសញ្ញា គឺជាដំណាក់កាលចុងក្រោយនៃជំងឺក្រិនថ្លើមដែលមានផលវិបាកទៅហើយ។ សញ្ញាទាំងនោះរួមមាន សញ្ញាលើស្បែក ដូចជា លឿង រមាស់ ស្ងួត និងជាំ អស់កម្លាំង ខ្សោយ បាត់បង់ចំណង់អាហារ រវើរវាយ ឬសន្លឹម អាចរហូតដល់សន្លប់ រូបរាងកាយស្គមស្គាំង ទម្រង់មុខចេញឆ្អឹង ដៃជើងស្វិតសាច់ដុំ ពោះធំ ផ្ចិតប៉ោង ទឹកនោមតិច និងហើមជើង។ ករណីបែកសរសៃឈាមបំពង់ក ដោយសារក្រិនថ្លើមពិតជាសាហាវណាស់ ដូច្នេះបើស្រលាញ់កូន ស្រលាញ់ប្រពន្ធ ផឹកអោយចេះគិតផង។

 

ថ្នាំធម្មជាតិសំរាប់ព្យាបាលជំងឺក្រិនថ្លើម៚

Be the first to comment

Leave a Reply

Your email address will not be published.


*